តើអ្នកណាជាអ្នកគ្រប់គ្រង Living Trust? ហើយអាចដាក់កូនបានទេ?
សង្ខេបខ្លី (TL;DR)
ពេលធ្វើ Living Trust មានតួនាទីសំខាន់ៗដែលអ្នកគួរយល់៖
Grantor / Settlor (អ្នកបង្កើត Living Trust)៖ អ្នកដែលបង្កើត Living Trust និងដាក់ទ្រព្យសម្បត្តិចូលក្នុងនោះ។
Trustee (អ្នកគ្រប់គ្រង Living Trust)៖ អ្នកដែលមានភារកិច្ចគ្រប់គ្រងទ្រព្យសម្បត្តិនៅក្នុង Living Trust តាមលក្ខខណ្ឌដែលបានកំណត់។
Beneficiary (អ្នកទទួលផលពី Living Trust)៖ អ្នកដែលមានសិទ្ធិទទួលផល ឬទទួលមរតកពី Living Trust។
ក្នុង Living Trust ជាច្រើន ឪពុកម្តាយអាចជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រង Living Trust របស់ខ្លួនឯងនៅពេលពួកគាត់នៅរស់។ ពួកគាត់ក៏អាចតែងតាំងកូនជាអ្នកគ្រប់គ្រងជំនួសនៅពេលក្រោយ ហើយកូននោះក៏អាចជាអ្នកទទួលមរតកផងដែរ។
តើអ្នកណាគួរជាអ្នកគ្រប់គ្រង Living Trust?
ពេលធ្វើ Living Trust មនុស្សជាច្រើនសួរថា៖ តើខ្ញុំអាចដាក់កូនជាអ្នកគ្រប់គ្រងបានទេ? បើមានកូនច្រើននាក់ តើអាចដាក់ពីរនាក់បានទេ? ហើយបើកូនជាអ្នកគ្រប់គ្រង តើគាត់អាចទទួលមរតកផងបានទេ?
ចម្លើយគឺ ជាទូទៅ អាចបាន ប៉ុន្តែត្រូវយល់ពីតួនាទីនីមួយៗឱ្យច្បាស់។
ឧទាហរណ៍ ប្តីប្រពន្ធមួយគូបង្កើត Living Trust សម្រាប់ផ្ទះ និងទ្រព្យសម្បត្តិរបស់ពួកគាត់។ ពេលពួកគាត់នៅរស់ ពួកគាត់អាចជាអ្នកគ្រប់គ្រង Living Trust របស់ខ្លួនឯង។ ការដាក់ផ្ទះចូលក្នុង Living Trust មិនមានន័យថា កូននឹងមកគ្រប់គ្រងផ្ទះភ្លាមៗនោះទេ។
ពួកគាត់អាចតែងតាំងកូនម្នាក់ឱ្យធ្វើជា Successor Trustee (អ្នកគ្រប់គ្រង Living Trust ជំនួស)។ បើពេលក្រោយឪពុកម្តាយស្លាប់ ឬមិនអាចគ្រប់គ្រងបានទៀត កូននោះអាចចូលមកគ្រប់គ្រងជំនួស តាមលក្ខខណ្ឌដែល Living Trust បានកំណត់។ Living Trust ក៏អាចតែងតាំងអ្នកបន្ទាប់ទៀត ក្នុងករណីអ្នកទីមួយមិនអាចបំពេញតួនាទីបាន។
តើ Trustee អាចជាអ្នកទទួលមរតកផងបានទេ?
ជាទូទៅ អាចបាន។ ច្បាប់ Massachusetts ទទួលស្គាល់ករណីដែលបុគ្គលម្នាក់អាចជា Trustee និង Beneficiary ប៉ុន្តែមានច្បាប់គ្រប់គ្រងពីរបៀបដែល Trustee អាចប្រើអំណាចសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។
ឧទាហរណ៍ អ្នកមានកូនបីនាក់ ហើយដាក់កូនស្រីច្បងជាអ្នកគ្រប់គ្រង Living Trust ជំនួស។ កូនស្រីនោះក៏អាចជាអ្នកទទួលមរតកម្នាក់ក្នុងចំណោមកូនទាំងបីបានដែរ។
តួនាទីទាំងពីរនេះខុសគ្នា។ Trustee មានភារកិច្ចគ្រប់គ្រងទ្រព្យ និងអនុវត្តតាម Living Trust។ Beneficiary គឺជាអ្នកដែលមានសិទ្ធិទទួលផល ឬទ្រព្យតាមអ្វីដែល Living Trust បានកំណត់។
តើអាចដាក់កូនពីរនាក់ជាអ្នកគ្រប់គ្រងបានទេ?
អាចបាន ពួកគេហៅថា Co-Trustees ឬអ្នកគ្រប់គ្រង Living Trust រួមគ្នា។ ច្បាប់ Massachusetts មានបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រង Living Trust ដោយ Co-Trustees។
ប៉ុន្តែការដាក់មនុស្សច្រើននាក់ មិនមានន័យថាល្អជាងដាក់ម្នាក់នោះទេ។ អ្នកគួរគិតថា តើពួកគាត់អាចធ្វើការជាមួយគ្នាបានទេ? តើអ្នកណាមានទំនួលខុសត្រូវ? ហើយសំខាន់បំផុត តើអ្នកទុកចិត្តអ្នកណាឱ្យគ្រប់គ្រងទ្រព្យសម្បត្តិ និងអនុវត្តតាមបំណងរបស់អ្នក?
ការជ្រើសរើស Trustee មិនមែនគ្រាន់តែជាការសម្រេចថា អ្នកចង់ទុកទ្រព្យឱ្យអ្នកណានោះទេ។ អ្នកក៏ត្រូវគិតថា នៅពេលអ្នកមិនអាចគ្រប់គ្រងដោយខ្លួនឯងបាន តើអ្នកទុកចិត្តអ្នកណាឱ្យទទួលខុសត្រូវលើការងារនេះ?
តើអ្នកកំពុងគិតចង់ធ្វើ Living Trust មែនទេ?
ការជ្រើសរើសអ្នកគ្រប់គ្រង Living Trust និងការរៀបចំទ្រព្យសម្បត្តិឱ្យបានត្រឹមត្រូវ គឺជារឿងសំខាន់សម្រាប់អ្នក និងគ្រួសាររបស់អ្នក។
បើអ្នកមានសំណួរអំពី Living Trust ឬចង់ដឹងថា តើការរៀបចំបែបណាសមស្របសម្រាប់គ្រួសាររបស់អ្នក សូមទាក់ទង ការិយាល័យមេធាវី Louis S. Haskell ដើម្បីពិភាក្សាអំពីជម្រើសរបស់អ្នក។
📞 ទូរស័ព្ទ៖ (978) 459-8359
🌐 attorneyhaskell.com
Excerpt:
ស្វែងយល់ពីតួនាទី Grantor, Trustee និង Beneficiary ក្នុង Living Trust និងថាតើអ្នកអាចតែងតាំងកូនជាអ្នកគ្រប់គ្រង Living Trust ជំនួស និងជាអ្នកទទួលមរតកផងបានដែរឬទេ។