ធ្វើ Living Trust រួចហើយ តើមានអ្វីត្រូវធ្វើទៀត?

សង្ខេបខ្លី (TL;DR)

ធ្វើ Living Trust និងចុះហត្ថលេខារួច មិនមែនមានន័យថាការងារទាំងអស់ចប់ហើយនោះទេ។ អ្នកត្រូវប្រាកដថា ទ្រព្យដែលអ្នកចង់ឱ្យ Living Trust គ្រប់គ្រង ត្រូវបានរៀបចំដាក់ចូលក្នុង Living Trust ឱ្យបានត្រឹមត្រូវ។ សម្រាប់ផ្ទះ ជាទូទៅត្រូវមានការរៀបចំ Deed (ប័ណ្ណកម្មសិទ្ធិ) ដើម្បីផ្ទេរកម្មសិទ្ធិទៅ Living Trust។ ហើយពេលជីវិត ឬទ្រព្យសម្បត្តិរបស់អ្នកផ្លាស់ប្តូរ អ្នកគួរពិនិត្យ Living Trust របស់អ្នកឡើងវិញ។

ចុះហត្ថលេខាលើ Living Trust ហើយ មិនទាន់ចប់ទេ

ការធ្វើ Living Trust ឱ្យបានត្រឹមត្រូវ មិនមែនគ្រាន់តែរៀបចំឯកសារ និងចុះហត្ថលេខានោះទេ។

អ្នកក៏ត្រូវមើលថា តើទ្រព្យសម្បត្តិណាខ្លះដែលអ្នកចង់ដាក់ក្នុង Living Trust ហើយតើទ្រព្យទាំងនោះបានរៀបចំដាក់ចូលត្រឹមត្រូវហើយឬនៅ។

ឧទាហរណ៍ បើអ្នកចង់ដាក់ផ្ទះចូលក្នុង Living Trust គ្រាន់តែសរសេរអំពីផ្ទះក្នុងឯកសារ Living Trust មិនមែនមានន័យថា កម្មសិទ្ធិផ្ទះត្រូវបានផ្ទេរចូលដោយស្វ័យប្រវត្តិនោះទេ។ ការផ្ទេរអចលនទ្រព្យទៅ Trustee ត្រូវធ្វើតាមលក្ខខណ្ឌផ្លូវច្បាប់សម្រាប់ការផ្ទេរ និងកត់ត្រាកម្មសិទ្ធិ។

ចំណុចនេះសំខាន់ ព្រោះទ្រព្យដែលត្រូវបានដាក់ក្នុង Living Trust អាចបន្តគ្រប់គ្រងតាមលក្ខខណ្ឌដែលអ្នកបានកំណត់។ ទ្រព្យដែលនៅតែមានឈ្មោះអ្នកម្នាក់ឯងនៅពេលស្លាប់ អាចនៅតែត្រូវឆ្លងកាត់ការចាត់ចែងមរតកតាមតុលាការ។

តើអាចកែប្រែ Living Trust នៅពេលក្រោយបានទេ?

បើអ្នកមាន Revocable Living Trust ជាទូទៅ អ្នកអាចកែប្រែ ឬលុបចោលបាន តាមលក្ខខណ្ឌរបស់ Living Trust និងច្បាប់។

ឧទាហរណ៍ អ្នកអាចចង់ប្តូរអ្នកគ្រប់គ្រង Living Trust ជំនួស ឬ Successor Trustee ប្តូរអ្នកទទួលមរតក ឬកែប្រែរបៀបចែកទ្រព្យ។

ប៉ុន្តែការកែប្រែត្រូវធ្វើឱ្យបានត្រឹមត្រូវ។ កុំគ្រាន់តែយកឯកសារចាស់មកគូសឈ្មោះចេញ ហើយសរសេរឈ្មោះថ្មីចូលដោយខ្លួនឯង។

មាន Living Trust ហើយ តើនៅតែត្រូវការ Will ទេ?

Living Trust និង Will (មរតកសាសន៍) មានតួនាទីខុសគ្នា។

ទ្រព្យដែលបានដាក់ក្នុង Living Trust ត្រឹមត្រូវ អាចត្រូវបានគ្រប់គ្រង និងចែកចាយតាម Living Trust។ ប៉ុន្តែអាចមានទ្រព្យខ្លះដែលមិនបានដាក់ចូលក្នុង Living Trust មុនពេលអ្នកស្លាប់។ Massachusetts ក៏អនុញ្ញាតឱ្យ Will កំណត់ឱ្យទ្រព្យត្រូវផ្ទេរទៅ Living Trust បានផងដែរ។

ដូច្នេះ កុំសន្និដ្ឋានថា ធ្វើ Living Trust ហើយ អ្នកមិនត្រូវការ Will ទៀតទេ។ ត្រូវពិនិត្យមើលផែនការទ្រព្យសម្បត្តិ និងមរតកទាំងមូលរបស់អ្នក។

កុំធ្វើហើយទុកចោលរហូត

ជីវិតអាចផ្លាស់ប្តូរ។ អ្នកអាចទិញ ឬលក់ផ្ទះ ប្តូរអ្នកគ្រប់គ្រង Living Trust ជំនួស ឬចង់ផ្លាស់ប្តូរអ្នកទទួលមរតក។

ដូច្នេះ ពេលជីវិត គ្រួសារ ឬទ្រព្យសម្បត្តិរបស់អ្នកមានការផ្លាស់ប្តូរ គួរពិនិត្យ Living Trust របស់អ្នកឡើងវិញ ដើម្បីប្រាកដថា វានៅតែស្របតាមបំណងរបស់អ្នក។

តើអ្នកមាន Living Trust រួចហើយ?

បើអ្នកចង់ដឹងថា Living Trust របស់អ្នកត្រូវបានរៀបចំត្រឹមត្រូវឬអត់ ឬត្រូវការជំនួយក្នុងការរៀបចំផែនការទ្រព្យសម្បត្តិ និងមរតក សូមទាក់ទង ការិយាល័យមេធាវី Louis S. Haskell ដើម្បីពិភាក្សាអំពីស្ថានភាពរបស់អ្នក។

📞 ទូរស័ព្ទ៖ (978) 459-8359
🌐 attorneyhaskell.com

Next
Next

Living Trust មានច្រើនប្រភេទ តើខុសគ្នាដូចម្តេច?