Living Trust ជាអ្វី ហើយដំណើរការយ៉ាងដូចម្តេច?

ជាទូទៅ អ្នកអាចជាអ្នកបង្កើត និងជាអ្នកគ្រប់គ្រង Living Trust របស់ខ្លួនឯងបាន។ ប៉ុន្តែការធ្វើ Living Trust មួយមុខមិនគ្រប់គ្រាន់ទេ។ ទ្រព្យដែលអ្នកចង់ឱ្យ Living Trust គ្រប់គ្រង ក៏ត្រូវរៀបចំដាក់ចូលក្នុង Living Trust ឱ្យបានត្រឹមត្រូវផងដែរ។

Living Trust ជាអ្វី?មនុស្សជាច្រើនធ្លាប់ឮពាក្យ Living Trust ប៉ុន្តែមិនទាន់យល់ច្បាស់ថា វាធ្វើអ្វី និងដំណើរការយ៉ាងដូចម្តេច។

និយាយឱ្យងាយយល់ Living Trust គឺជាវិធីមួយសម្រាប់រៀបចំទ្រព្យសម្បត្តិរបស់អ្នកនៅពេលអ្នកនៅរស់ និងកំណត់ទុកជាមុនថា ទ្រព្យទាំងនោះត្រូវគ្រប់គ្រង និងចែកចាយយ៉ាងដូចម្តេច។

ដើម្បីយល់ពី Living Trust ឱ្យកាន់តែងាយ យើងត្រូវស្គាល់តួនាទីសំខាន់ៗមួយចំនួនជាមុនសិន។

Grantor ជាអ្នកបង្កើត Living Trust

Grantor ឬ Settlor គឺអ្នកបង្កើត Living Trust។

ឧទាហរណ៍ បើអ្នកបង្កើត Living Trust ដើម្បីរៀបចំផ្ទះ និងទ្រព្យសម្បត្តិរបស់អ្នក អ្នកគឺជា Grantor។

នៅក្នុង Living Trust អ្នកអាចកំណត់ថា តើអ្នកណានឹងគ្រប់គ្រងទ្រព្យ អ្នកណានឹងទទួលផល ហើយនៅពេលអ្នកស្លាប់ ទ្រព្យនោះត្រូវចែកចាយយ៉ាងដូចម្តេច។

Trustee ជាអ្នកគ្រប់គ្រង Living Trust

Trustee គឺអ្នកគ្រប់គ្រង Living Trust។ អ្នកនេះមានភារកិច្ចគ្រប់គ្រងទ្រព្យសម្បត្តិទៅតាមលក្ខខណ្ឌដែលបានកំណត់ក្នុង Living Trust។

មនុស្សជាច្រើនសួរថា៖

“បើខ្ញុំដាក់ផ្ទះចូលក្នុង Living Trust តើមានន័យថា ខ្ញុំប្រគល់ផ្ទះឱ្យកូនគ្រប់គ្រងហើយមែនទេ?”

មិនមែនជានិច្ចនោះទេ។

បើអ្នកធ្វើ Revocable Living Trust ឬ Living Trust ដែលអាចកែប្រែ ឬលុបចោលបាន ជាទូទៅ អ្នកអាចជាអ្នកបង្កើត Living Trust ហើយក៏ជាអ្នកគ្រប់គ្រង Living Trust របស់ខ្លួនឯងបានដែរ។

មានន័យថា អ្នកអាចបន្តគ្រប់គ្រងទ្រព្យរបស់អ្នក ហើយសម្រាប់ Revocable Living Trust អ្នកក៏អាចកែប្រែ ឬលុបចោល Living Trust បានតាមលក្ខខណ្ឌរបស់វា និងច្បាប់ដែលអនុវត្ត។

Beneficiary ជាអ្នកទទួលផលពី Living Trust

Beneficiary គឺអ្នកទទួលផលពី Living Trust។

ឧទាហរណ៍ អ្នកដាក់ផ្ទះរបស់អ្នកចូលក្នុង Living Trust ហើយកំណត់ថា ក្រោយពេលអ្នកស្លាប់ ផ្ទះ ឬទ្រព្យសម្បត្តិនោះត្រូវចែកឱ្យកូនរបស់អ្នក។ ក្នុងករណីនេះ កូនរបស់អ្នកគឺជាអ្នកទទួលផលពី Living Trust។

ដូច្នេះ អ្នកគ្រប់គ្រង Living Trust និងអ្នកទទួលផល មិនមែនជាតួនាទីតែមួយទេ។ ម្នាក់មានភារកិច្ចគ្រប់គ្រងទ្រព្យ ចំណែកម្នាក់ទៀតមានសិទ្ធិទទួលផលតាមអ្វីដែល Living Trust បានកំណត់។

ចុះផ្ទះ តើដាក់ចូលក្នុង Living Trust ដោយរបៀបណា?

បើអ្នកចង់ដាក់ផ្ទះ ឬអចលនទ្រព្យចូលក្នុង Living Trust មានពាក្យសំខាន់មួយទៀតដែលគួរយល់ គឺ Deed (ប័ណ្ណកម្មសិទ្ធិ)។

ការធ្វើ និងចុះហត្ថលេខាលើ Living Trust មិនមានន័យថា ផ្ទះរបស់អ្នកត្រូវបានផ្ទេរចូលក្នុង Living Trust ដោយស្វ័យប្រវត្តិនោះទេ។

សម្រាប់អចលនទ្រព្យ ត្រូវរៀបចំការផ្ទេរកម្មសិទ្ធិឱ្យបានត្រឹមត្រូវ ដើម្បីឱ្យទ្រព្យនោះក្លាយជាទ្រព្យដែល Living Trust គ្រប់គ្រង។

និយាយឱ្យងាយយល់៖ ការបង្កើត Living Trust គឺជាជំហានមួយ ហើយការដាក់ទ្រព្យចូលក្នុង Living Trust ឱ្យបានត្រឹមត្រូវ គឺជាជំហានមួយទៀត។

ដូច្នេះ ពេលគិតអំពី Living Trust សូមចាប់ផ្តើមពីសំណួរសំខាន់ៗ៖ តើអ្នកណាជាអ្នកបង្កើត? តើអ្នកណាជាអ្នកគ្រប់គ្រង? តើអ្នកណាជាអ្នកទទួលផល? ហើយតើទ្រព្យអ្វីខ្លះដែលអ្នកចង់ដាក់ចូលក្នុង Living Trust?

ពេលយល់ច្បាស់ពីចំណុចទាំងនេះ អ្នកនឹងកាន់តែងាយសម្រេចថា Living Trust អាចជាផ្នែកមួយនៃការរៀបចំផែនការទ្រព្យសម្បត្តិ និងមរតករបស់អ្នកបានយ៉ាងដូចម្តេច។

តើអ្នកកំពុងគិតចង់ធ្វើ Living Trust មែនទេ?

បើអ្នកមានសំណួរអំពី Living Trust ឬចង់ដឹងថា តើការរៀបចំផែនការទ្រព្យសម្បត្តិ និងមរតកបែបណាសមស្របសម្រាប់អ្នក និងគ្រួសារ សូមទាក់ទង ការិយាល័យមេធាវី Louis S. Haskell ដើម្បីពិភាក្សាអំពីជម្រើសរបស់អ្នក។

📞 ទូរស័ព្ទ៖ (978) 459-8359
🌐 attorneyhaskell.com

សង្ខេបខ្លី (TL;DR)

Living Trust (លិខិតបង្កើតទ្រព្យទុកក្នុងសេចក្តីទុកចិត្ត) គឺជាឯកសារផ្លូវច្បាប់ដែលអ្នកបង្កើតនៅពេលអ្នកនៅរស់ ដើម្បីរៀបចំការគ្រប់គ្រង និងការចែកចាយទ្រព្យសម្បត្តិរបស់អ្នក។

មានតួនាទីសំខាន់ៗ ៣ ដែលគួរយល់៖

  • Grantor / Settlor៖ អ្នកបង្កើត Living Trust

  • Trustee៖ អ្នកគ្រប់គ្រង Living Trust

  • Beneficiary៖ អ្នកទទួលផលពី Living Trustបើអ្នកមាន Revocable Living Trust

Next
Next

ប្តី ឬប្រពន្ធមិនមាន Social Security Number តើអាចដាក់ពន្ធរួមគ្នាបានទេ?